ភ្ញាក់ផ្អើល! ស្ងាត់ៗលោក ជុំ លីណូ បង្ហាញរូបថត Pre-wedding ជាមួយគូស្នេហ៍ស្រស់ស្អាតណាស់!(មានវីដេអូ)

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ តារាចម្រៀងល្បីឈ្មោះលោក ជុំ លីណូ បានបង្ហាញរូបភាព Pre-wedding របស់ខ្លួនជាមួយអនាគតភរិយា ស្របពេលកន្លងមកគ្រប់គ្នាពុំដែរដឹងថាលោកមានម្ចាស់ចិត្តនោះទេ។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនកាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺ អនាគតភរិយារបស់តារាប្រុសរូបនេះ ពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ពិសេសនោះគឺមើលទៅសក្ដិសមជាមួយនិងលោកថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងសរសើរដល់លោក ជុំ លីណូ ដែលរកគូស្នេហ៍បានស្រស់ស្អាត និងពញ្ញាក់អារម្មណ៍អ្នកគាំទ្រខ្លាំងបែបនេះ៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី