មិនសូវពេញចិត្តម៉ូតសក់ក្នុងរឿងភាគថ្មីរបស់ខ្លួន Lixian សុំអ្នកគាំទ្រឲ្យជួយកាត់ត! មានអីលទ្ធផលដាច់ផ្ងារ

ក្រោយពីបានទទួលជោគជ័យយ៉ាងខ្លាំងបន្ទាប់ពីសម្ដែងរឿងភាគចិន Go Go Squid! តួឯកប្រុសចិនរូបសង្ហារវ័យ ២៨ ឆ្នាំ Li Xian បានត្រលប់មកវិញជាមួយនឹងរឿងភាគបុរាណចិនថ្មី Sword Dynasty (劍王朝) ដែលកំពុងបន្ដវាយលុកបេះដូងអ្នកគាំទ្រក្នុងប្រទេសចិននាពេលថ្មីៗ នេះ។

ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនអស់សំណើចនោះគឺស្ដាយសក់របស់តារាសម្ដែងប្រុសរូបនេះក្នុងរឿងភាគថ្មី ព្រោះវាហាក់ដូចជាមើលទៅចម្លែកមិនសូវសម។

មិនតែប៉ុណ្ណោះ សូម្បីតែតារាសម្ដែងប្រុសរូបនេះផ្ទាល់ក៏ហាក់ដូចជាអស់សំណើចនឹងស្ដាយសក់របស់ខ្លួនឯង ហើយក៏បានបង្ហោះរូបមួយសន្លឹកក្នុងបណ្ដាញសង្គម Weibo របស់ខ្លួន សុំឲ្យអ្នកគាំទ្រជួយកាត់តម៉ូតសក់ ។ យ៉ាងណាមិញ គ្រាន់តែបង្ហោះរូបនោះភ្លាមក៏មានមតិអ្នកគាំទ្របញ្ចេញជាហូរហែរដល់ទៅជាង ១០ ម៉ឺនមតិយោបល់ភ្ជាប់ជាមួយនឹងកម្រងរូបភាពដែលមើលទៅគួរឲ្យអស់សំណើចជាច្រើនដែលឃើញហើយហួសចិត្តតែម្ដង៕

តោះទៅមើលស្នាដៃកាត់តមួយចំនួនរបស់អ្នកគាំទ្រតារាប្រុសរូបនេះបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ