ជាតារាស្រីដែលជោគជ័យមានកេរ្ដិ៍ឈ្មោះល្បីល្បាញ មានការងារហូរចូលទឹក និងមានទ្រព្យសម្បត្តិខ្ទង់ពាន់លាន YangMi ត្រូវបានគេចាត់ទុកជាតារាស្រីចិនដ៏មានឥទ្ធិពលមួយរូបក្នុងឧស្សាហកម្មសិល្បះរបស់ប្រទេសចិន។
ខណៈពេលដែលមានទ្រព្យសម្បត្ដិដ៏ច្រើនអនេក តារាស្រីរូបនេះត្រូវបានមហាជនគិតថានាងនឹងរស់នៅក្នុងជីវិតស៊ីវីល័យ និងហូបអាហារថ្លៃៗ ប៉ុន្ដែបើក្រលេកមកមើលរបបអាហារដែលតារាស្រីលំដាប់ A រូបនេះតែងតែញ៉ាំជាប្រចាំវិញគឺធ្វើឲ្យមនុស្សជាច្រើនភ្ងាក់ផ្អើលតែម្ដង ដោយហេតុថាមុខម្ហូបទាំងអស់នោះពិតជាសាមញ្ញាខ្លាំងសម្រាប់មនុស្សដែលមានទ្រព្យសម្បត្តិច្រើនមហាសាលបែបនេះ។
គួររំលឹកផងដែរថា តារាស្រីរូបនេះ ទទួលទានអាហារតែ ២ ពេលប៉ុណ្ណោះ គឺពេលថ្ងៃរូបនាងញ៉ាំគាវចំហុយជ្រលក់ជាមួយទឹកស៊ីអីវ រីឯពេលយប់វិញ គឺញ៉ាំសាឡាត់ ផ្លែប័រ ជាមួយនឹងស៊ុត៕
អត្ថបទដោយ៖ ស្រីពេជ្រ