អីយ៉ាស់ ! Chompoo និងតារាសម្តែងរឿង Tootsies & The Fake នាំគ្នាពាក់ឈុតប្រពៃណីថៃឡើងសម្តែង ក្រោយខ្សែភាពយន្តថ្មីរកចំណូលបានរហូតដល់ ២០០ លានបាត
ត្រឹមតែរយៈពេល៩ថ្ងៃ ខ្សែភាគយន្តរឿង Tootsies & The Fake ដែលចូលរួមសម្តែងដោយ Chompoo Araya រកចំណូលបានរហូតដល់ជាង២០០លានបាតទូទាំងប្រទេស ។ បើរាប់ត្រឹមតែទីក្រុងបាងកក និង ខេត្តឈៀងម៉ៃគឺរកចំណូលបានជាង ១០០លានបាតឯណោះ ។
ដូចនេះហើយទើប Chompoo និងតារាសម្តែងក្នុងរឿងនេះព្រមទាំងអ្នកដឹកនាំរឿងនាំគ្នាស្លៀកពាក់ឈុតថៃ រាំរបាំប្រពៃណីដើម្បីអបអរសាទរ ហើយក៏សង្ឃឹមថានៅពេលដែលខ្សែភាពយន្តរកចំណូលបាន៣០០លានបាត ពួកគេនឹងមានអ្វីពិសេសយកមកជូនប្រិយមិត្តបន្តទៅទៀត ៕
អត្ថបទដោយ ៖ Sunstar