Wow ! អាយុ១៦ឆ្នាំ ចេះ៤ភាសា ហើយធ្លាប់នៅជា Trainee ក្នុងផលិតកម្ម YG ទៀត !

តារាវ័យក្មេងអាយុ១៦ឆ្នាំរូបនេះមានឈ្មោះថា Je t’aime ហើយនាងទើបតែបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន 411Music នាពេលថ្មីៗនេះ ។ មុននឹងចុះកិច្ចសន្យា នាងក៏ធ្លាប់បានថតពាណិជ្ជកម្ម ថតទស្សនាវដ្តី និង រាំ cover ជារឿយៗផងដែរ ។

Je t’aime អាចនិយាយបាន៤ភាសាគឺ ភាសាថៃ អង់គ្លេស ចិន និង កូរ៉េ ហើយមូលហេតុដែលនាងចេះនិយាយភាសាកូរ៉េគឺព្រោះតែនាងធ្លាប់ធ្វើជា Trainee ក្រោមផលិតកម្ម YG ។ ងាកមកកាន់ផ្នែកតន្រ្តីវិញគឺនាងក៏ចេះលេងព្យាណូ ដែលជាហេតុដែលធ្វើឲនាងលេចធ្លោ។

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ lifestyle.campus-star.com