រៀបការអាយុ ៤០ ក្រាស់ក៏មិនថ្វី! តារាស្រីចិនល្បីប៉ុន្មានរូបនេះ អាយុឡើងជ្រេទើបដាច់ចិត្តយកស្វាមី

ខណៈដែលតារាស្រីចិនជាច្រើនរៀបអាពាហ៍ពិពាហ៍នៅអាយុខ្ទង់ ២០ ខ្ទង់ ៣០ ឆ្នាំ តែតារាស្រី ៣ រូប បែរជាមិនខ្វល់ហើយសំងំស្ដារយកភាពល្បីល្បាញ និងទើបដាច់ចិត្តរៀបអាពាហ៍ពិពាហ៍បង្កើតគ្រួសារនៅអាយុខ្ទង់ ៤០ ឆ្នាំ។

តោះទៅមើលបន្ដិចមើលថាតារាស្រីរូបនេះជាអ្នកណា៖

១. Ruby Lin

ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់នូវតារាស្រីរូបស្រស់នេះជាមិនខាន ក៏ព្រោះតែនាងមានឈ្មោះល្បីល្បាញក្រោយពេលសម្ដែងក្នុងរឿង ព្រះនាងយេយេ ។ ទីបំផុតនៅអាយុ ៤០ តារាស្រីរូបនេះក៏បានសម្រចចិត្តរៀបអាពាហ៍ពីពាហ៍ជាមួយស្វាមីរបស់នាងលោក Wallace Huo ដែលត្រូវជាមិត្តជិតស្និតរបស់នាង ១០ ឆ្នាំ។

២. Shu Qi

ក្រោយពីមានទំនាក់ទំនងស្នេហាជាច្រើនលើច្រើនសារតែមិនបានសម្រេច  នៅឆ្នាំ ២០១៦ តារាស្រីជើងចាស់រូបស្រស់ Shu Qi បានសម្រេចចិត្តរោងការក្នុងវ័យ ៤០ ឆ្នាំ ជាមួយមិត្តប្រុសរបស់ខ្លួន គឺលោក Stephen Fung។

៣. Lin Chi Ling

តារាស្រីរូបស្រស់វ័យ ៤៥ ឆ្នាំ រូបនេះ បានលាភាពនៅក្រមុំរបស់ខ្លួនហើយសម្រេចចិត្តចាប់ដៃតារាចម្រៀងជនជាតិជប៉ុនលោក Akira កសាងគ្រួសារ និងរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ២០១៩ នេះ។ គួររំលឹកផងដែរថា តារាស្រីរូបនេះក៏ជាអតីតមិត្តស្រីរបស់តារាសម្ដែងប្រុស Jerry Yan ដែលភាគច្រើនគេស្គាល់ថាជា តាវម៉ិញសឺ៕

អត្ថបទដោយ៖ ស្រីពេជ្រ