ស្លៀកឈុតនេះភ្លាម! បុរសសង្ហារ Tor Thanapob ធ្វើឲ្យហ្វេនៗ លង់ខ្លាំងតែម្ដង

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាសម្ដែងថៃដែលមានទេពកោសល្យវ័យ ២៥ ឆ្នាំ Tor Thanapob បានកំពុងតែអង្រួនបេះដូងអ្នកគាំទ្រមិនថាទាំងក្នុង រឺក៏ក្រៅប្រទេសនោះទេ ជាពិសេសក្រោយសម្ដែងរឿងភាគ “បេះដូងសិលា” តែម្ដង ប្រជាប្រិយរបស់តារាសម្ដែងប្រុសរូបនេះ ហាក់ដូចជាឡើងស្រឺតៗ អត់មានចុះ។ មិនតែប៉ុណ្ណោះ តារាសម្ដែងប្រុសរូបនេះ ថែមទាំងមានរឿងសម្ដែងជាហូរហែរថែមទៀតផង។

កាលពីថ្មីៗ កន្លងទៅនេះ រូបភាពរបស់តារាសម្ដែងប្រុសរូបនេះស្លៀកឯកសណ្ឋានស៊ីវិលត្រូវបានចែកចាយជាបន្ដបន្ទាប់ក្នុងបណ្ដាញសង្គម ក៏ព្រោះតែរូបគេពិតជាមើលទៅសង្ហារខ្លាំងអត់មានទាស់ត្រង់ណាតែម្ដងក្នុងឈុតនេះជាមួយកម្ពស់ដ៏ខ្ពស់ស្រលះ ដែលធ្វើឲ្យអ្នកគាំទ្របាក់ស្រឹបៗ តែម្ដង៕

តោះទៅមើលរូបភាពបុរសសង្ហាររូបនេះស្លៀកឯកសណ្ឋានបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ