អុញនោះសារភាពបាត់! Pooklook ប្រាប់ត្រង់ៗ ថាខ្លួនមានទំនាក់ទំនងបែបនេះជាមួយ Mike

កាលពីថ្មីៗ កន្លងទៅនេះ​ តារាស្រីកំពុងមានប្រជាប្រិយភាពប្រចាំស្ថានីយបុស្ដិ៍លេខ ៧  Pooklook Fonthip បានចូលរួមក្នុងកម្មវិធីសម្ពោធហាងកាហ្វេថ្មីរបស់តារាសម្ដែងប្រុស Mike Pattaradet ដើម្បីសម្ដែងនូវការអបអរដល់រូបលោក។

ក្នុងឱកាសនោះ Pooklook ក៏ត្រូវបានអ្នកកាសែតចោទសួរថា​​ “តើទំនាក់ទំនងរបស់នាង និង Mike លើសពីមិត្ត រឺក៏ក្លាយជាមនុស្សពិសេសហើយរឺនៅ?” មិនបង្អង់យូរតារាស្រីរូបស្រស់នេះក៏ឆ្លើយថា“ចាស់” រូបនាងក៏បន្ថែមទៀតផងថា “នាង និង Mike ស្គាល់គ្នា ៥ ឆ្នាំ​ មកហើយ នាងពិតជារីករាយដែលបានស្គាល់ Mike។ គ្រប់ពេលវេលាដែលនៅជាមួយ Mike ពិតជាធ្វើឲ្យនាងមានសេចក្ដីសុខ ហើយតារាស្រីរូបនេះក៏បានបង្ហើបទៀតថា Mike ជាមនុស្សទី ១ ដែលនាងពិភាក្សារឿងក្នុងចិត្តជាមួយ។ ពេលនេះទំនាក់ទំនងលើសពីមិត្ត តែមិនទាន់ក្លាយជាសង្សារ ដោយហេតុថា សុំមើលចិត្តគ្នាបន្ដិចទៀតសិន៕”

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ