កូនស្រី Por កាន់តែធំកាន់តែស្រស់ស្អាត គ្រាន់តែហ្វេនៗឃើញរូបទាំងនេះលាន់មាត់គ្រប់គ្នា!(មានរូបភាព)

ជាការពិតណាស់ក្រោយពេលដែលអតីតតារាសម្ដែងថៃប្រុសលោក Por ទទួលមរណៈភាពទៅ ភរិយារបស់លោកត្រូវមានភារកិច្ចចិញ្ចឹមបីបាច់ថែរក្សាកូនស្រីសំណព្វចិត្តរបស់ខ្លួន បើគិតមកទល់នឹងពេលនេះអស់រយៈពេលជិត៤ឆ្នាំហើយ។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលគឺ ពេលនេះកូនស្រីរបស់លោក ក៏កាន់តែធំពេញរូបពេញរាងដែរហើយ មិនត្រឹមតែប៉ុនណោះ ប្អូនស្រីថែមទាំងមានទេពកោសល្យខាងវិស័យសិល្បៈ និងមានភាពល្បីល្បាញមិនចាញ់ឪពុកគេប៉ុន្មាននោះឡើយ។

ជាក់ស្ដែងថ្មីៗនេះ មានរូបភាពជាច្រើនសន្លឹករបស់ខ្លួន ត្រូវបានអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរ ព្រោះមើលទៅពេលនេះប្អូនស្រីកាន់តែស្រស់ស្អាត នរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី