ដូចកូនភ្លោះអញ្ចឹង! តូតា និង ដេត ស្រីនាដ តុបតែងខ្លួនក្នុងឈុតដូចគ្នាមើលឡើងច្រឡំ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា តារាសម្ដែងស្រីកញ្ញា ម៉ាក សែនសូនីតា ហៅតូតា និង Miss Grand កម្ពុជា ២០១៩ កញ្ញាដេត ស្រីនាដ ពុំជាប់សាច់ឈាមអ្វីនឹងគ្នានោះទេ តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល អ្នកទាំងពីរមានមុខមាត់ដូចគ្នាខ្លាំងណាស់។

យ៉ាងណាមិញថ្មីៗនេះ អ្នកទាំងពីរកាន់តែធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលថែមទៀត ដោយក្នុងនោះអ្នកទាំងពីរធ្វើការតុបតែងខ្លួន និងស្លៀកសម្លៀកបំពាក់ឈុតដូចគ្នា មើលទៅកាន់តែដូចគ្នា បើនរណាមិនដឹងប្រាកដជាថាអ្នកទាំងពីរគឺជាបងប្អូនភ្លោះហើយ។

តាមរយៈរូបភាពនេះផងដែរ បានធ្វើឲ្យមហាជនជាច្រើនសរសើរពីរូបសម្រស់អ្នកទាំងពីរ ពិតជាស្រស់ស្អាត និងកាន់តែភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាសម្រស់អ្នកទាំងពីរដូចគ្នាបែបនេះសោះ ខណៈអ្នកទាំងពីរមិនជាប់សាច់ឈាមគ្នាសោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី