ទីបំផុត James Ma បង្ហើបរឿងស្នេហានាពេលខាងមុខរបស់ខ្លួនហើយ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ឆ្នាំថ្មីនេះតារាសម្ដែងថៃប្រុសរូបសង្ហាលោក James Ma មានវ័យ២៦ឆ្នាំហើយ ហើយអ្វីដែលភ្ញាក់ផ្អើល តាំងពីលោកចូលប្រឡូកក្នុងវិស័យសិល្បៈមក ពុំដែលលេចលឺព័ត៌មានទាក់ទងនឹងរឿងស្នេហារបស់លោកឡើយ។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍គឺ កាលពីថ្ងៃខួបកំណើតគ្រប់២៦ឆ្នាំរបស់លោក លោកបានរៀបរាប់ទាក់ទងនឹងរឿងរ៉ាវស្នេហាថា «ពេលនេះខ្ញុំកំពុងតែមមារញឹកនិងការងារ ហើយបើ​ដល់ពេល​វា​នឹង​មករក​យើង​ដោយ​ខ្លួនឯង ហើយ​ ហើយពេលនោះផងដែរ ខ្ញុំ​នឹង​នាំ​នាង​ទៅ​ជួប​មិត្តភក្ដិ និង ក្រុមគ្រួសារ​ជា​ផ្លូវការ ។ ខ្ញុំ​ជឿថា បើសិនជា​ខ្ញុំ​បាន​ជួប​នរណាម្នាក់​រយៈពេល​យូរ នាង​នឹង​ក្លាយជា​នារី​ដ៏​ពិតប្រាកដ​ម្នាក់​សម្រាប់​ខ្ញុំ ព្រោះ​វា​ចេញពី​បេះដូង​»។

ក្រោយពេលលឺបែបនេះ ធ្វើឲ្យមហាជនជាច្រើនរំភើប និងនាំគ្នាជូនពរឲ្យតារាប្រុសសង្ហារូបនេះ ឆាប់ជួបគូក្នុងជីវិត ព្រោះមិត្តភក្ដិដែលជាតារាៗជុំវិញខ្លួនលោកគេបានគូជីវិតគ្រប់គ្នាអស់ហើយ នៅតែរូបលោកទេ៕

អត្ថបទដោយ៖ស៊ីវលី