ផ្អែមល្ហែមណាស់! ឈុំ វត្តី បង្ហាញរូបភាពជាច្រើនជាមួយនិងគូស្នេហ៍ធ្វើឲ្យហ្វេនៗច្រណែនគ្រប់គ្នា!(មានរូបភាព)

ជាការពិតណាស់ក្រោយពេលដែលតារាសម្ដែងស្រីសំបូរប្រជាប្រិយភាពកញ្ញា ឈុំ វត្តី បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈមក នាងតែងតែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នា ធ្វើឲ្យហ្វេនជាច្រើនរំភើបចិត្ត និងទន្ទឹងរង់ចាំថ្ងៃពិសេសរបស់នាងគ្រប់ៗគ្នា។

ជាក់ស្ដែងថ្មីៗនេះ នាងកាន់តែធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនរំភើបចិត្តថែមទៀត នៅពេលដែលគ្រប់គ្នាបានឃើញនាងបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងដំណើរកម្សាន្ត លើទឹកដីមណ្ឌលគិរី ជាមួយនិងគូស្នេហ៍ ក្នុងនោះនាងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយសម្លៀកបំពាក់គូស្នេហ៍មើលទៅពិតស្រស់ស្អាតសក្ដិសមគ្នាខ្លាំងណាស់។

ក្នុងនោះផងដែរ គ្រាន់តែហ្វេនៗបានឃើញរូបភាពទាំងនោះភ្លាម ធ្វើឲ្យគ្រប់គ្នាបង្ហាញអារម្មណ៍រំភើប និងច្រណែនដ៏ភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះខ្លាំងមែនទែន៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី