ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថាចំណងស្នេហារវាង Porshe និង Dai Pimthong មិនបានសមប្រកបហើយអាចទៅមុខជាមួយគ្នាទៀតនោះទេ ពោលគឺត្រូវបញ្ចប់គ្នាជាឋានៈសង្សារក្លាយមកជាមិត្ដវិញ។ កាលពីថ្មីៗ កន្លងទៅនេះ តារាស្រីថៃ Dao Pimthong បានបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យ Stamford International University ក្នុងប្រទេសថៃ ហើយកាលពីថ្ងៃទី ១៥ ខែធ្នូ នេះ រូបតារាស្រីរូបស្រស់ Dao Pimthong ក៏ទៅចូលរួមពិធីទទួលសញ្ញាប័ត្រ។
ក្នុងថ្ងៃដ៏ពិសេសរបស់នាង គេសង្កេតឃើញមានក្រុមគ្រួសារ មិត្តភក្ដិ ជាច្រើនដើម្បីចូលរួមអបអររូបនាង តែអ្វីដែលធ្វើឲ្យមហាជន និងរូបនាងផ្ទាល់មានការភ្ងាក់ផ្អើលនោះគឺ អតីតមិត្តប្រុសរបស់នាងដែលទើបចែកផ្លូវគ្នាមិនបានប៉ុន្មាន លោក Porshe ក៏មកចូលរួមអបអរនាងនោះដែរ។
ប៉ុន្ដែទោះបីជាតារាប្រុសរូបនេះបង្ហាញខ្លួនក្នុងថ្ងៃពិសេសរបស់នាងក៏ពិតមែន តែតារាស្រីរូបនេះបានបញ្ជាក់ប្រាប់ថា នេះមិនមែនជាត្រូវរូវគ្នា រឺចាប់ផ្ដើមសារជាថ្មីនោះទេ ពីព្រោះពួកគេអាចបន្ដត្រឹមតែជាមិត្តប៉ុណ្ណោះ។
អត្ថបទដោយ៖ ស្រីពេជ្រ