លោក Ice Paris បានផុសរូបជាមួយ Baby Bhayu ” មានអ្នកប្រាប់ថាយើងមុខស្រដៀងគ្នា ស្រដៀងគ្នាមែនអត់? ” ។ ចំណែកម៉ាក់ Chompoo ក៏មក comment ថា ” បែងចែកមិនដាច់សោះ ” ចាំមើលពេល Bhayu ធំបន្តិចទៀត នឹងមើលមិនដឹងថានរណាជានរណាមែនទែនហើយ ។
គួរបញ្ជាក់ផងដែរថា លោក Ice Paris ក៏ជាម្ចាស់បទ My Ambulance ដែលល្បីទូទាំងប្រទេសថៃ ហើយលោកក៏ជាតារាសម្តែងមួយរូបក្នុងខ្សែភាពយន្ត Tootsies & The Fake ដែលមាន Chompoo ជាតួអង្គឯក ។ ហេតុនេះហើយទើបលោកមានឱកាសជួប Bhayu ជារឿយៗ ។
អត្ថបទដោយ ៖ Sunstar
ប្រភព ៖ Kapook.com