ក្នុងបទសម្ភាសន៍ជាមួយ gossipstar.com លោក Joss Wayar បាននិយាយថាលោកមិនដែលមានមិត្តស្រីដែលអាយុតិចជាងខ្លួននោះទេ លោកតែងមានទំនាក់ទំនងជាមួយអ្នកដែលមានអាយុច្រើនជាង ឬ អាយុប្រហាក់ប្រហែលគ្នា ។
មូលហេតុដោយសារតែលោកគិតថា មនុស្សស្រីត្រូវចេះថែទាំខ្លួនឯងមិនបាច់ចាំឲខាងប្រុសទៅមើលថែគ្រប់ពេលនោះទេ លោកជឿថាទំនាក់ទំនងស្នេហាត្រូវការឲយើងមើលថែទាំខ្លួនឯងសិនចាំទៅថែទាំអ្នកដទៃតាមក្រោយ ទើបអាចដើរទៅមុខទាំងអស់គ្នាបាន ។
ម៉្យាងវិញទៀតមូលហេតុដែលលោកមិនដែលមានមិត្តស្រីអាយុតិចជាងខ្លួន ព្រោះលោកខ្លាចនិយាយគ្នាមិនដឹងរឿងមិនចេះយល់ពីគ្នានាំឲពិបាកលើសដើម ។
អត្ថបទដោយ ៖ Sunstar