Captain Chulatorn មនុស្សសុទ្ធតែធ្លាប់ធ្វើខុស ! តែយើងត្រូវអត់ឱនទោសឲខ្លួនឯងដើម្បីរស់នៅឲមានសេចក្តីសុខ ព្រោះមិនដឹងយើងសល់ពេលលើផែនដីនេះយូរប៉ុនណាទេ

HUMAN ERROR ជា Project មួយរបស់ Nadao Music ដែលចូលរួមដោយ Jaylerr, Captain និង Ice Paris ។ សម្រាប់ Captain Chulatorn លោកបានដាក់ឈ្មោះ Project លោកផ្ទាល់ថា WhiteCaptain : ColorBlind ។

បទចម្រៀង ColorBlind របស់ Captain មានន័យបង្កប់ចង់ឲអ្នកដែលមានកំហុសចេះអធ្យាស្រ័យឲខ្លួនឯង លោកបានចូលរួមតែងបទនេះឡើងដើម្បីផ្តល់កម្លាំងចិត្តដល់អ្នកដែលមានបញ្ហាជីវិតតែមិនអាចបរិយាយប្រាប់ពីបញ្ហារបស់ខ្លួនទៅមនុស្សផ្សេងទៀត សង្ឃឹមថាបទភ្លេងមួយនេះអាចជួយអ្នកទាំងនោះឲមានអារម្មណ៍ប្រសើរឡើង ។

មានប្រយោគមួយក្នុងបទចម្រៀង ColorBlind “ខ្លាចនឹងឈឺចាប់ម្តងទៀត” លោកគិតថាមនុស្សដែលជួបបញ្ហារមែងតែងមានអារម្មណ៍ភ័យខ្លាចពេលបញ្ហាដដែលៗចេះតែចូលមកក្នុងជីវិត ហើយបញ្ហានោះអាចធ្វើឲយើងដកខ្លួនមិនរួចពីអតីតកាលដែលជាហេតុដែលយើងគ្មានថ្ងៃរកឃើញក្តីសុខពីប្រាកដ ។

លោកសង្ឃឹមថាអ្នកដែលជួបបញ្ហាជីវិតអាចឆ្លងកាត់ឧបសគ្គទាំងនោះដើម្បីរស់នៅឲមានសេចក្តីសុខព្រោះមិនដឹងថាយើងនៅសល់ពេលយូរប៉ុនណាទេ ៕

អត្ថបទដោយ ៖ Sunstar