អីយ៉ា! ឆន សុវណ្ណរាជ ទៅសួរសុខទុក ឱក សុគន្ធកញ្ញា មានកាដូស្រស់ស្អាតជូនកូននាងទៀត!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ទោះបីជាពេលនេះអ្នកនាង ឱក សុគន្ធកញ្ញា រៀបការមានស្វាមីហើយក៏ពិតមែន តែទំនាក់ទំនងរបស់អ្នកនាងនិងលោក ឆន សុវណ្ណរាជ នៅតែល្អដូចមុនដដែល ព្រោះកន្លងមកអ្នកទាំងពីរគឺជាដៃគូចម្រៀងដែលអ្នកគាំទ្រស្រលាញ់និងពេញចិត្តខ្លាំងណាស់។

ជាក់ស្ដែងថ្មីៗនេះ លោក ឆន សុវណ្ណរាជ បានបានចំណាយពេលវេលាផ្ទាល់ខ្លួន ឆ្លៀតពេលនេះសួរសុខទុកអ្នកនាង ឱក សុគន្ធកញ្ញា ក្រោយពេលសម្រាលកូនរួច និងថែមទាំងមានកាដូដ៏ស្រស់ស្អាតជាខ្សែដៃមាស មានឆ្លាក់ឈ្មោះកូនប្រុសអ្នកនាងនៅលើហ្នឹងថែមទៀតផង។

ក្រោយពេលឃើញបែបនេះ បណ្ដាអ្នកគាំទ្រជាច្រើន បាននាំគ្នាបង្ហាញអារម្មណ៍រំភើបចំពោះកូនប្រុសតារាស្រីរូបនេះ ដែលទទួលបានកាដូស្រស់ស្អាតយ៉ាងនេះពីលោក ឆន សុវណ្ណរាជ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី