ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្មីៗនេះកំពូលតារាចម្រៀងប្រុសល្បីឈ្មោះលោក ខេមរៈ សិរីមន្ត បានដឹកដៃភរិយាទៅក្រៅប្រទេសជាមួយនិងគ្នាពោលពេញដោយសុភមង្គលខ្លាំងណាស់។
ក្នុងនោះផងដែរ ក្រោយពេលសម្រាកពីការងារ លោក ខេមរៈ សិរីមន្ត និងភរិយា បាននាំគ្នាទៅសាងភាពផ្អែមល្ហែម នៅលើព្រិលទឹកកកក្នុងប្រទេសស្វីស ធ្វើឲ្យហ្វេនៗឃើញហើយលាន់មាត់ច្រណែនសឹងតែគ្រប់គ្នាទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈសកម្មភាពមួយនេះ មហាជនជាច្រើនបាននាំគ្នាសរសើរដល់លោក ខេមរៈ សិរីមន្ត ដែលតែងតែចំណាយពេលវេលាផ្ទាល់ខ្លួន បង្ហាញការស្រលាញ់ទៅកាន់ភរិយាគ្រប់ពេលវេលា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី