មិនសរសើរមិនបាន! Margie កូនពីរហើយ នៅតែតែងខ្លួនស្អាតសុិចសុីក្រមុំសុំចាញ់ទៀត!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះអ្នកនាង ​Margie​ ​Rasri កំពុងតែមើលថែកូនភ្លោះរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ពិតជាសក្ដិសមជាម្ដាយគំរូមួយរូបពិតមែន។

យ៉ាងណាមិញថ្មីៗនេះ Margie​ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលសាជាថ្មី ជាមួយនិងការបង្ហាញខ្លួនក្នុងកម្មវិធីមួយ ជាមួយនិងការស្លៀកពាក់​រ៉ូប​ខ្មៅ​ ​ចោមពុង​យ៉ាង​កា​លី​ប​សិច​ស៊ី មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ នរណាឃើញក៏លាន់មាត់សរសើរពីរូបសម្រស់តារាស្រីកូនពីររូបនេះដែរ។

មិនត្រឹមតែប៉ុនណោះ មហាជនជាច្រើនក៏បានសរសើរពីការថែរក្សាសម្រស់របស់នាង ទោះបីជាមមាញឹកក្នុងការមើលថែកូនភ្លោះរបស់ខ្លួនយ៉ាងណា ក៏រូបសម្រស់របស់នាងនៅតែស្រស់ស្អាតមិនចាញ់ក្រមុំៗនោះទេ៕

អត្ថបទដោយ៖ស៊ីវលី