ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងស្រីអ្នកនាង ផាន់ ផាត់ណា បានក្លាយជាម្ដាយគេហើយ ស្របពេលដែលនាងមិនទាន់បង្ហាញមុខស្វាមីនោះទេ។
ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងគឺ កូនប្រុសបង្កើតរបស់តារាស្រីរូបនេះ ពិតជាមានរូបសម្រស់ស្អាតខ្លាំងណាស់ អ្វីដែលពីសេសនោះគឺគេបានទម្រង់មុខ និងច្រមុះស្រួចតាំងពីកំណើតតែម្ដង។
លើសពីនេះទៅទៀត ថ្មីៗនេះអ្នកនាង បានបង្ហាញរូបភាពកូនប្រុសរបស់ខ្លួន ក្រោយពេលសម្រាលបានជិត២ខែ មុខមាត់របស់គេផ្លាស់ប្ដូរកាន់តែគួរឲ្យស្រលាញ់ នរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី