ប៉ុន្មានសន្លឹកនេះ របស់ Wallace Chung! ទោះបីជាអាយុ ៤៥ ឆ្នាំ ក៏នៅតែអាចអង្រួនបេះដូងអ្នកគាំទ្រ

ជាតារាសម្ដែងប្រុសដ៏ល្បីល្បាញដែលមានដើមកំណើតមកពីប្រទេស ហុងកុង Wallace Chung បានឆក់យកបេះដូងអ្នកគាំទ្ររបស់ខ្លួនមិនតិចអ្នកនោះឡើយ។ តារាប្រុសដែលមានទេពកោសល្យក្នុងការសម្ដែងរូបនេះ បានលេចមុខនៅក្នុងរឿងភាគ និងខ្សែភាពយន្ដល្បីៗ ជាច្រើនរបស់ប្រទេសចិន ជាពិសេសគឺរឿងភាគបុរាណ “General and I” តែម្ដង ដែលរឿងភាគមួយនេះទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថាតែក្នុង និងក្រៅប្រទេស។ ជាពិេសសរឿងភាគមួួយនេះក៏បានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប្រទេសកម្ពុជាយើងផងដែរ។

ថ្វីបើតារាប្រុសជើងចាស់រូបនេះ ឈានចូលវ័យ ៤៥ ឆ្នាំ ទៅហើយក៏ដោយ ប៉ុន្ដែរូបសម្រស់របស់លោកនៅតែមើទៅស្រស់សង្ហារ និងក្មេងជាងវ័យ រហូតដល់កម្លោះៗ និងតារាសម្ដែងប្រុសជំនាន់ក្រោយសុំខ្មាស់នឹងរូបរាងដ៏ស្រស់សង្ហាររបស់លោកតែម្ដង។

គួររំលឹកផងដែរថា បើទោះបីជាមានអាយុឡើងជ្រេទៅហើយ តែតារាប្រុសរូបនេះ មិនសូវជាមានពត៌មានទាក់ទងនឹងស្នេហាឡើយ មួយវិញទៀតបច្ចុប្បន្នលោកក៏នៅមិនទាន់មានគូប្រចាំចិត្តនៅឡើយនោះទេ ពោលគឺនៅទំនេរតែម្ដង៕

 

អត្ថបទដោយ៖ ស្រីពេជ្រ