កូនទាំងពីរក៏កាន់តែធំទៅៗ ហើយChompooផ្ទាល់ក៏មានគម្រោងយកកូនស្រីមួយទៀតដែរ ។ មកដល់ពេលនេះផ្ទះថ្មីរបស់ Chompooនិងស្វាមីរៀបចំមិនទាន់រួចរាល់នៅឡើយទេ ព្រោះលោកNottអត់ពេញចិត្តនឹងពណ៌បន្ទប់ដែលលាបរួច លោកក៏ឲគេរុសរើរលាបម្តងទៀត។
អ្នកទាំងពីរទិញផ្ទះនេះតាំងពី៥ឆ្នាំមុនម្លេះ ហើយផ្ទះនេះប្រើរយៈពេលច្រើនឆ្នាំគួរសមដើម្បីសាងសង់ ដោយមានលោកNott ជាអ្នកមើលខុសត្រូវការសាងសង់និងរៀបចំដោយផ្ទាល់ ។
Chompoo បានបង្ហាញផ្ទះថ្មីនេះក្នុងកម្មវិធីរបស់ L’Officiel Underground ហើយនាងក៏បានទៅដើរផ្សារជាមួយពិធីការនីដើម្បីទិញសម្ភារៈខ្លះៗយកទៅដេគ័រផ្ទះថ្មីផងដែរ៕
អត្ថបទដោយ ៖ Sunstar