គូស្នេហ៍មួយនេះស្រឡាញ់គ្នាបានជាង៨ឆ្នាំហើយ ចំណែកឯខាងប្រុសគឺបានលួចស្រឡាញ់ខាងស្រីតាំងពីជួបលើកទី១មកម្លេះ តែគួរឲស្តាយដែលពេលនោះខាងស្រីមានសង្សារ ឯខាងប្រុសក៏មិនហ៊ានសារភាពស្នេហ៍ដែរ ។
លោក PK Piyawat ក៏សុខចិត្តចាំរហូតដល់កញ្ញាYogurt ត្រឡប់មកនៅលីវវិញ ក្រោយស្គាល់ចិត្តគ្នាបានមួយរយៈលោកក៏សុំនាងធ្វើជាសង្សារ ។ អ្នកទាំងពីរបានទៅថតរូប Pre-Wedding នៅទីក្រុង New York ហើយបានប្រកាសថ្ងៃរៀបមង្គលការគឺថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ មួលហេតុដែលជ្រើសរើសថ្ងៃខែនេះព្រោះលោក PK ចូលចិត្តលេខ 0202 2020 ៕
អត្ថបទដោយ ៖ Sunstar