ពិតជាអបអរសាទរខ្លាំងណាស់ ពេលនេះតារាចម្រៀងប្រុសល្បីឈ្មោះលោក រិន សាវ៉េត បានសម្រេចបំណងរៀបការសាងគ្រួសារជាមួយភរិយាថ្មីហើយ ក្រោយអតីតភរិយាលោកបានចែកឋានទៅអស់រយៈពេលប៉ុន្មានឆ្នាំ។
ក្នុងនោះផងដែរ នៅក្នុងកម្មវិធីមង្គលការព្រឹកមិញនេះ គេសង្កេតឃើញលោក រិន សាវ៉េត និងភរិយា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនិងស្នាមញញឹមពោលពេញដោយភាពសប្បាយរីករាយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនឃើញហើយបង្ហាញអារម្មណ៍រំភើប និងអបអរសាទរដល់ថ្ងៃពិសេសរបស់អ្នកទាំងពីរថ្ងៃនេះទៀតផង។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតកម្មវិធីព្រឹកមិញនេះ ពុំសូវមានវត្តមានភ្ញៀវកិត្តិយសចូលរួមច្រើនក៏ពិតមែន តែគេឃើញគូស្វាមីភរិយាថ្មីមួយគូនេះពិតជាមានស្នាមញញឹមសប្បាយរីករាយខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី