ផ្អែមល្ហែមណាស់! ​Mew​ ​Nittha​ ​បង្ហាញរូបភាព Pre-wedding ជាមួយគូស្នេហ៍នៅមាត់សមុទ្រ!(មានរូបភាព)

ជាការពិតណាស់ នៅមិនយូរទៀតនោះទេ​ តារាសម្ដែងថៃស្រី ​Mew​ ​Nittha និងគូស្នេហ៍ នឹងដល់ថ្ងៃរៀបមង្គលការហើយ ស្របពេលដែលស្នេហារបស់អ្នកទាំងពីរពេលនេះក៏កាន់តែផ្អែមល្ហែមខ្លាំងឡើងៗដដែល។

យ៉ាងណាមិញថ្មីៗនេះ Mew បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនរបស់នាង កាន់តែភ្ញាក់ផ្អើល ជាមួយនិងរូបភាពជាច្រើនសន្លឹក ដែលនាងថតជាមួយគូស្នេហ៍នៅមាត់សមុទ្រ មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា Mew បានបង្ហើបប្រាប់ថា នាងនិងអនាគតស្វាមី បានថតខ្សែវីដេអូខ្លីមួយនិយាយពីសាច់រឿងស្នេហារបស់អ្នកទាំងពីរ ទុកជាកម្រអនុសាវរីយ៍សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ថែមទៀតផង៕ តោះ! ចង់ដឹងថារូបភាព Pre-wedding នៅមាត់សមុទ្ររបស់ Mew និងគូស្នេហ៍ ស្រស់ស្អាតប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី