ថ្វីបើខ្លួនជាតារាសម្ដែងល្បី តែ Guli Nazha សារភាពត្រង់ៗ ឥតលាក់លាមថាជាអ្នកគាំទ្រតារាសម្ដែងប្រុសរូបនេះ

ថ្វីបើជាតារាសម្ដែងស្រីចិនដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ និងស្ថិតក្នុងបញ្ជីតារាស្រីដែលមានប្រជាប្រិយភាពក៏ដោយ Guli Nazha ក៏ជាអ្នកគាំទ្រស្រីម្នាក់ផងដែរ។

កាលពីថ្មីៗ កន្លងទៅនេះ តារាស្រីរូបស្រស់ រាងខ្ពស់ស្រឡះដែលមានប្រជាប្រិយភាពខ្លាំងសម្បើមនៅឯប្រទេសចិន Guli Nazha មានឱកាសបានចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA ឆ្នាំ ២០១៩ នៅឯទីក្រុង Nagoya ប្រទេស ជប៉ុន។ ក្រោយពីកម្មវិធីប្រគល់រង្វាន់មួយនេះចប់ ផលិតកម្មរបស់នាងក៏បានបង្ហោះវីដេអូ Vlog ក្រោយឆាកកំឡុងពេលដែលនាងចូលរួមក្នុងកម្មវិធីដ៏ធំនោះ។

នៅក្នុង Vlog នោះ បានបង្ហាញឲ្យឃើញពីភាពរីករាយយ៉ាងខ្លាំងរបស់តារាស្រីរូបនេះ នាងបានត្រៀមខ្លួនតាំងពីម៉ោង ៥ ព្រឹក ហើយយកចិត្តទុកដាក់ខ្លាំងទៅលើការផាត់មុខ និងការរៀបចំខ្លួន ខណៈកម្មវិធីចាប់ផ្ដើមនៅឯពេលរសៀល។ ជាមួយគ្នានោះផងដែរ ដោយឃើញបែបនេះ បុគ្គលិក ក៏បានសួរថា “​តើនាងមានអារម្មណ៍ភ័យខ្លាចដែរ រឺទេ?”  រំពេចនោះ តារាស្រីស្បែកសម៉ត់រលោង Guli Nazha ក៏បានឆ្លើយដោយឥតលាក់លាមថា “ភ័យ បើទោះជាតារាសម្ដែងប្រុសលោក Lee Minho ដែលនាងចូលចិត្តមិនបានមកក៏ដោយ តែក្រុមចម្រៀងបុរសដែលនាងគាំទ្រ BTS បានមក ដូច្នេះរូបនាងរីករាយផង ភ័យផងពីព្រោះមានឱកាសបានឃើញពួកគេ”៕

អត្ថបទដោយ៖ ស្រីពេជ្រ