ស្ដែងណាស់! នេះហើយជាវីដេអូជនបង្កវាយនិងសម្លុតទៅលើ នាយចឺម ខណៈកំពុងមានរឿង!(មានវីដេអូ)

កាលពីម្សិលមិញនេះ មានរឿងដ៏កក្រើកមួយបានកើតឡើងទាក់ទងនិងតារាចម្រៀងល្បីឈ្មោះ នាយចឺម ត្រូវជនដៃដល់ដែលត្រូវគេស្គាល់ជាអតីតកីឡាករឆ្នើមលោក ង៉ែត លីទី វាយរហូតដល់បែកក្បាល និងរងរបួសយ៉ាងដំណំ ចំពោះមូលហេតុត្រូវបានគេបញ្ជាក់ថាជាស្នេហាត្រីកោណ។

ក្នុងនោះផងដែរ ក្រោយពេលដំណឹងនេះលេចលឺចេញទៅភ្លាម មហាជនជាច្រើនសឹងតែមិនជឿនោះទេ រហូតដល់ពេលនេះស្រាប់តែធ្លាយវីដេអូ ដែលជនបង្កហេតុវាយនិងស្រែកសម្លុតទៅកាន់ នាយចឺម ខណៈកំពុងតែមានរឿង ហើយក្នុងនោះនាយចឺម ក៏បានប្រើពាក្យអង្វរទៅកាន់ជនដៃដល់រូបនោះផងដែរ។

យ៉ាងណាមិញក្រោយពេលកើតហេតុ នាយចឺយបានដាក់ពាក្យបណ្ដឹង ប្ដឹងទៅជនដៃដល់រូបនោះ ដោយទាមទារសំណងជាទឹកប្រាក់ចំនួន៣មឺុនដុល្លារ ព្រោះរឿងនេះបានប៉ះពាល់ដល់ផ្លូវចិត្តនិងមុខមាត់របស់លោកខ្លាំងណាស់៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ជនដៃដល់

អត្ថបទដោយ៖ស៊ីវលី