អីយ៉ា! ខួបកំណើតឆ្នាំនេះ ​Nadech ត្រូវមិត្តភក្ដិនិង Yaya Surprise ខួបកំណើតយ៉ាងរំភើប!(មានវីដេអូ)

កាលពីម្សិលមិញនេះ តារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក Nadech ត្រូវបានក្រុមគ្រួសារនិងមិត្តភក្តិ នាំគ្នារៀបចំកម្មវិធីខួបកំណើតឲ្យធ្វើឲ្យលោករំភើបចិត្តខ្លាំងណាស់។

ក្នុងនោះផងដែរ គេបានឃើញវីដេអូដែលលោក Mark Prin បង្ហោះក្នុងបណ្ដាញសង្គមអីុនស្ដារក្រាមរបស់លោក ក្នុងសកម្មភាព Yaya លើកនំខេក Surprise ទៅ Nadech នៅមុខមិត្តភក្ដិនិងក្រុមគ្រួសារ មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាប្រុសរូបនេះ ក៏បាននាំគ្នាបញ្ចេញអារម្មណ៍រំភើប និងច្រណែនដល់តារាប្រុសរូបនេះ ដែលតែងតែទទួលបានភាពកក់ក្ដៅពីមិត្តភក្ដិនិងក្រុមគ្រួសារនៅថ្ងៃកំណើតខ្លួនរៀងរាល់ឆ្នាំ៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by Prin Suparat (@mark_prin) on

អត្ថបទដោយ៖ស៊ីវលី