ចុមយក្ស! ស្ងាត់ៗធ្លាយដំណឹងថា វ៉ាន់ នីឡា ទើបតែសម្រាលបានកូនម្នាក់គួរឲ្យស្រលាញ់ណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា មួយរយៈពេលចុងក្រោយនេះ តារាចម្រៀងស្រីកញ្ញា​ វ៉ាន់ នីឡា ហាក់បីដូចជាសព្វស្ងាត់ក្នុងវិស័យសិល្បៈ ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនដែលនិយមគាំទ្របទចម្រៀងនាង ចង់ដឹងពីព័ត៌មានតារាស្រីរូបនេះគ្រប់ៗគ្នា។

ជាក់ស្ដែងទើបតែថ្មីៗនេះ នាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលនាងបានបង្ហោះរូបភាពក្មេងប្រុសតូចដែលទើបតែកើតបានរយៈពេល១សប្តាហ៍ ក្នុងបណ្ដាញសង្គមអីុនស្ដារក្រាមរបស់ខ្លួន និងភ្ជាប់សារបង្កប់អត្ថន័យមួយឃ្លារទៀតថា «This boy calls me “ mom” » ប្រែថា​«ក្មេងប្រុសម្នាក់នេះ ដែលហៅខ្ញុំថា «ម៉ាក់»។

ពិតណាស់តាមរយៈរូបភាពនិងសារមួយឃ្លារនេះ ធ្វើឲ្យហ្វេនៗជាច្រើនសង្ស័យថាក្មេងប្រុសម្នាក់នេះគឺជាកូនរបស់នាង ព្រោះមួយយរៈពេលចុងក្រោយនេះ គ្រប់គ្នាពុំដែលបានឃើញនាងបង្ហាញវត្តមាននៅក្នុងកម្មវិធីឬបណ្ដាញសង្គមទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី