គួរឲ្យសរសើរ! តារាថៃ​ Punjam​ ​Prama សម្រេចចិត្តកោរសក់សាងផ្នួសបួសជាព្រះសង្ឃហើយ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក Punjam​ ​Prama ដែលតែងតែងបង្ហាញវត្តមាននៅក្នុងរឿងភាគជាច្រើន ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ។

យ៉ាងណាមិញថ្មីៗនេះ លោកបានធ្វើឲ្យហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញលោក សម្រេចចិត្តកោរសក់ សាងផ្នួសបួសជាព្រះសង្ឃ ដើម្បីបំពេញភាពកត្តញ្ញូញចំពោះអ្នកមានគុណ។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសរសើរដល់ទឹកចិត្តតារាប្រុសរូបនេះ ដែលសុខចិត្តលះបង់ពេលវេលា ទៅសាងផ្នួសដើម្បីបំពេញភាពកក្ដញ្ញូញជូនអ្នកមានគុណ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី