អធិកអធមណាស់! តោះទៅទស្សនាទិដ្ឋិភាពតារាៗចូលរួមមង្គលការ រិន សាវេ៉ត ទាំងអស់គ្នា!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះ តារាចម្រៀងប្រុសល្បីឈ្មោះលោក រិន សាវ៉េត បានរៀបចំមង្គលការរបស់ខ្លួនយ៉ាងអធិកអមជាមួយនិងភរិយាថ្មី ក្រោយពេលដែលអ្នកទាំងពីរមើលចិត្តថ្លើមគ្នាអស់មួយរយៈពេលធំមក។

ក្នុងនោះផងដែរ នៅថ្ងៃមង្គលការតារាចម្រៀងប្រុសរូបនេះ គេសង្កេតឃើញវត្តមានតារាល្បីៗជាច្រើនទៅចូលរួម ដែលភាគច្រើនគឺសុទ្ធសឹងតែជាតារាៗរាមច្បង និងរួមជំនាន់ជាមួយនិងលោក មើលទៅពិតជាអធិកអធមខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនរបស់តារាប្រុសរូបនេះ បាននាំគ្នាចូលរួមអបអរសាទរ និងជូនពរលោកនិងភរិយាថ្មីកាន់តែស្រលាញ់គ្នាខ្លាំងឡើងៗក្រោយពេលរៀបការរួច៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី