អូហូ! Pre-Wedding តារាថៃស្រី Nam Cha ឈុតខ្លះលេងសុទ្ធតែបែបស្រើបស្រាលទៀត!(មានរូបភាព)

ជាការពិតណាស់នៅសល់តែជាងមួយខែទៀតតែប៉ុនណោះ តារាសម្ដែងថៃស្រី Nam Cha និងគូស្នេហ៍នឹងដល់ថ្ងៃចូលរោងការហើយ ពោលគឺគ្រោងនឹងរៀបចំឡើងនេះថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ។

ក្នុងនោះផងដែរ ខណៈមង្គលការកាន់តែខិតជិតមកដល់ តារាស្រីរូបនេះ បានបង្ហាញរូបភាព Pre-wedding របស់ខ្លួននិងគូស្នេហ៍ មើលទៅពិតជាស្រស់ស្អាតនិងទាក់ទាញខ្លាំងណាស់ អ្វីដែលកាន់តែចាប់អារម្មណ៍ ឈុតខ្លះលេងសុទ្ធតែស្ទីលថើបគ្នាបែបស្រើបស្រាលថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើន បាននាំគ្នាបង្ហាញអារម្មណ៍ច្រណែន ព្រោះឃើញគូស្នេហ៍មួយគូនេះផ្អែមល្ហែមនឹងគ្នាខ្លាំង ហើយគ្រប់គ្នាក៏កំពុងតែទន្ទឹងរង់ចាំថ្ងៃពិសេសរបស់អ្នកទាំងពីរដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី