ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្ងៃនេះតារាសម្ដែងថៃស្រីកញ្ញា Mew Nittha និងគូស្នេហ៍បានរៀបចំកម្មវិធីភ្ជាប់ពាក្យរបស់ខ្លួន ក្រោមស្នាមញញឹម និងភ្ញៀវកិត្តិយសចូលរួមអធិកអធមខ្លាំងណាស់។
ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជននិងហ្វេនៗគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលនោះគឺ ក្នុងកម្មវិធីភ្ជាប់ពាក្យនេះ Mew បានអញ្ជើញតារាល្បីៗដែលជាសុទ្ធសឹងជាមិត្តសម្លាញ់នាងដូចជា Taew , Mint , Toey , Margie និង Matt មកធ្វើជាអ្នកកំដរ មើលទៅស្រស់ស្អាតនិងលេចធ្លោរខ្លាំងណាស់។
តាមរយៈរូបភាពក្នុងកម្មវិធីភ្ជាប់ពាក្យរបស់ Mew ពិតជាធ្វើឲ្យមហាជននិងហ្វេនៗរបស់នាងជាច្រើនភ្ញាក់ផ្អើល ព្រោះកម្មវិធីទាំងមូលមើលទៅអធិកអធម និងភ្ញៀវកិត្តិយសភាគច្រើនសុទ្ធសឹងតែជាតារាល្បីៗទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី