វ៉ាវថ្លៃកប់! តោះមកដឹងតម្លៃរបស់តារាស្រីចិនប៉ុន្មានរូបនេះ ពេលធ្វើជាតំណាងផលិតផលម្ដងៗ

កាលពីថ្មីៗ កន្លងទៅនេះ ប្រភពពត៌មាន​ Soha បានបើកបង្ហាញតារាស្រី ៤ ដួង ដែលមានតម្លៃខ្លួនថ្លៃកប់ពពកនៅពេលដែលធ្វើជាតំណាងផលិតផលម្ដងៗ។

តោះទៅមើលបន្ដិចមើលថាជាតារាស្រីរូបណាខ្លះ៖

៤ Dilraba

ជាតារាស្រីកំពុងមានប្រជាប្រិយភាពខ្លាំងសម្បើម ប្រសិនបើក្រុមហ៊ុនមួយចង់យកតារាស្រីរូបនេះជាអ្នកតំណាងរបស់ខ្លួនយ៉ាងហោចណាស់ក៏ត្រូវចំណាយ ៧ លានយ័ន (៩៩ ម៉ឺនដុល្លារ) ទើបតារាស្រីនេះយល់ព្រម។

៣ Zheng Shuang

ចំណែកឯ តួឯកស្រីរឿង Love O2O វិញ តម្លៃខ្លួនរបស់នាងថ្លៃជាង Dilraba បន្ដិច ពោលគឺ ៨ លានយ័ន (១ លាន ១ សែនដុល្លារ) នៅពេលដែលនាងធ្វើជាតំណាងផលិតឲ្យក្រុមហ៊ុនមួយ។

២ Yang Mi

សម្រាប់តារាស្រីដែលជោគជ័យខ្លាំងក្នុងវិថីសិល្បះដូចជា YangMi បើចង់ឲ្យរូបនាងមកធ្វើជាតំណាងផលិតផលរបស់ខ្លួនយ៉ាងហោចណាស់ក៏ត្រូវចំណាយ ១៥ លានយ័នដែរ (២ លានដុល្លារ)។

១ Tiffany Tang

រីឯតម្លៃខ្លួនរបស់តារាស្រីរាងខ្ពស់ស្រឡះមានតម្លៃថ្លៃខ្លាំងរហូតដល់ ២៥ លានយ័ន (៣.៥ លានដុល្លារ) ក្នុងការធ្វើជាអ្នកតំណាងឲ្យផលិតផលមួយ យ៉ាងណាមិញ បើទោះជា Tiffany Tang មានតម្លៃខ្លួនថ្លៃកប់ពពកក៏ពិតមែន តែ YangMi នៅតែជាតារាស្រីដែលរកបានចំណូលយ៉ាងក្រាស់ក្រែល ដោយហេតុថានាងធ្វើជាអ្នកតំណាងផលិតផលឲ្យក្រុមហ៊ុនល្បីៗ ឈ្មោះជាច្រើន៕

 

អត្ថបទដោយ៖ ស្រីពេជ្រ