កាន់ខ្លោចចិត្តទៀតហើយ! ធ្លាយវីដេអូទី២ នាយចឺម លើកដៃសំពះអង្វរកុំឲ្យជនដៃដល់វ៉ៃ!(មានវីដេអូ)

ពិតណាស់រឿងរ៉ាវរបស់តារាចម្រៀងវ័យក្មេងល្បីឈ្មោះ នាយចឺម នៅតែធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនខ្លោចចិត្ត ព្រោះតែនេះគឺជាលើកទី១ហើយ ដែលតារាចម្រៀងប្រុសរូបនេះ ត្រូវគេវាយឡើងមានរបួសស្នាមខ្លាំងបែបនេះ។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងទៀតគឺ ពេលនេះស្រាប់តែលេចចេញវីដេអូមួយទៀត បង្ហាញពីសកម្មភាពដែល នាយចឺម លើកដៃសំពះអង្វរជនដៃដល់កំពុងឲ្យធ្វើសកម្មភាពវ៉ៃមកលើលោកទៀត មិនត្រឹមតែប៉ុនណោះលោកថែមទាំងអរគុណទៅជនដៃដល់នោះទៀតផង ព្រោះកាលៈទេសៈនោះ លោកមិនអាចធ្វើអ្វីបានឡើយ។

ក្រោយពេលឃើញវីដេអូនេះភ្លាម មហាជននិងអ្នកគាំទ្រជាច្រើន កាន់តែខ្លោចចិត្តអាណិត នាយចឺម ព្រោះមិននឹកស្មានថាជនដៃដល់នោះ សាហាវយ៉ាងនេះ ទោះបី នាយចឺម លើកដៃអង្វរយ៉ាងណាក៏នៅមិនលើកលែងឲ្យដែរ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី