ទៅជប៉ុនលើកនេះ Bella តុបតែងខ្លួនស្រស់ស្អាតណាស់ ពិសេសនោះមានវត្តមាន Weir ទៀត!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា តារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Bella Ranee តែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈម៉ូតសម្លៀកបំពាក់ ពេលដែលនាងចេញដើរកំសាន្តម្ដងៗ។

ជាក់ស្ដែងថ្មីៗនេះ Bella បានបង្ហាញវត្តមាននៅទឹកដីប្រទេសជប៉ុន ជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងនោះនាងបានស្លៀកសម្លៀកបំពាក់​ពណ៌ស​ខាងក្នុង និង ​មាន​អាវ​ក្រៅ​ពណ៌​ផ្កា​ឈូ​ក​ក្រាស់វែង រួមជាមួយនិងខោខ្លីបញ្ចេញសាច់ភ្លៅដ៏ស្រស់សិុចសីុ នរណាឃើញក៏លាន់មានសរសើរថាស្អាតនិងទាក់ទាញគ្រប់គ្នាដែរ។

មិនត្រឹមតែប៉ុនណោះ នៅក្នុងដំណើរកំសាន្តលើកនេះ គ្រប់គ្នាក៏បានឃើញវត្តមានលោក Weir​ ​Suklawat​ ​ដែលជាគូស្នេហ៍និងមិត្តភក្ដិនាងជាច្រើនទៅជាមួយផងដែរ មើលទៅពិតជាសប្បាយរីករាយខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី