អីយ៉ា! ទីបំផុតធ្លាយថ្ងៃពិសេសរបស់តារាចម្រៀង ជុំ លីណូ និងអនាគតភរិយាហើយ!

ប្រិយមិត្តជាច្រើនប្រាកដជាភ្ញាក់ផ្អើលខ្លាំងហើយ ក្រោយពេលដែលស្ងាត់ៗ ស្រាប់តែធ្លាយរូបភាព Pre-wedding​ របស់តារាចម្រៀងលោក ជុំ លីណូ និងគូស្នេហ៍ ខណៈកន្លងមកគ្រប់គ្នាពុំដែលបានដឹងថាតារាប្រុសរូបនេះមានទំនាក់ទំនងស្នេហានិងនារីណាម្នាក់នោះទេ។

ក្នុងនោះផងដែរ ក្រោយពេលដែលរូបភាព Pre-wedding របស់តារាប្រុសរូបនេះ បង្ហោះជាសាធារណៈមក ពេលនេះស្រាប់តែលេចលឺដំណឹងដ៏ភ្ញាក់ផ្អើលមួយទៀតគឺ តារាចម្រៀងប្រុសរូបនេះនិងអនាគតភរិយា គ្រោងនឹងចូលរោងភ្ជាប់ពាក្យនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះហើយ។

ក្រោយពេលលឺដំណឹងនេះភ្លាម មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងអបអរសាទរដល់លោក ជុំ លីណូ និងអនាគតភរិយាឲ្យកាន់តែស្រលាញ់គ្នា និងទន្ទឹមរង់ចាំថ្ងៃមង្គលរបស់អ្នកទាំងពីរថែមទៀតផង៕

អត្ថបទដោយ៖ស៊ីវលី