ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា នៅថ្ងៃភ្ជាប់ពាក្យរបស់តារាសម្ដែងថៃស្រី Mew Nittha នាងបានជ្រើសរើសយកតារាស្រីថៃស្រីសំបូរប្រជាប្រិយភាព Margie និងស្វាមី ទៅធ្វើជាអ្នកកំដរកូនក្រមុំកូនកម្លោះ មើលពិតជាស្រស់ស្អាតនិងលេចធ្លោរខ្លាំងណាស់។
ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនកាន់ចាប់អារម្មណ៍ និងលាន់មាត់សរសើរនោះគឺ ទោះបីជារវល់ខ្លាំងប៉ុនណាក៏ដោយ ក៏ Margie និងស្វាមីនាង នៅតែយកកូនភ្លោះរបស់ខ្លួនមកតាម ដើម្បីមើលថែពួកគេដែរ មិនឲ្យឃ្លាតពេលដៃនោះទេ។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាបញ្ចេញមតិស្ងើចសរសើរដ៏ប្ដីប្រពន្ធមួយគូនេះ ទោះបីរវល់យ៉ាងណា ក៏ឆ្លៀតយកកូនរបស់ខ្លួនទៅតាមដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី