តោះ! ស្ដាប់ នាយក្រូច និយាយពីស្ថានភាព នាយចឺម ក្រោយពេលកើតរឿង!(មានវីដេអូ)

ក្រោយពេលកើតរឿងតារាចម្រៀងវ័យក្មេង នាយចឺម កើតរឿងហើយ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាកើតចិត្តអាណិត ជាពិសេសនោះគឺក្រុមគ្រួសារ និងបងប្អូនសាច់ញាតិរបស់តារាចម្រៀងប្រុសរូបនេះផ្ទាល់តែម្ដង។

ក្នុងនោះផងដែរ ក្រោយពេលកើតរឿងហើយ ថ្មីៗនេះ នាយក្រូច​ ដែលជាពូបង្កើតរបស់តារាចម្រៀងប្រុសរូបនេះ បានចេញមុខនិយាយរៀបរាប់យ៉ាងក្ដុកក្ដួលអំពីស្ថានភាពរបួសរបស់នាយចឺមថា ពេលនេះលោកកំពុងតែនៅខេត្តប៉ៃលិនព្យាបាលរបួស ព្រោះតែក្បាលលោកនៅឈឺ និងថែមទាំងត្រូវថតមើលខួរក្បាលខ្លាចមានឈាមកកជាយថាហេតុទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលលឺបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើននាំគ្នាព្រួយបារម្ភពីស្ថានភាពរបួស នាយចឺម និងបានជូនពរឲ្យលោក ឆាប់ជាសះស្បើយទៀតផង៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី