នេះមិនមែនជាលើកទីមួយនោះទេ ដែលប្រទេសចិន និងកូរ៉េសហការគ្នាថតរឿងភាគរួមគ្នា ហើយក៏មានរឿងភាគជាច្រើនទៀតកំពុងស្ថិតនៅក្រោមការផលិតដែលមានការចូលរូមសម្ដែងពីតារាស្រី ប្រុស កូរ៉េ ចិន ល្បីៗ ជាច្រើន។ មិនតែប៉ុណ្ណោះ ក៏មានរឿងភាគជាច្រើនដែលថតចប់សព្វគ្រប់តែមិនទាន់បានចាក់ផ្សាយ និងពន្យាពេលរហូតដល់ជិត ២ ឆ្នាំ ក្នុងការចាក់ផ្សាយ ក្រោមហេតុផល ទំនាក់ទំនងតានតឹងរវាងកូរ៉េនិងចិន និងប្រទេសចិនបិទសិទ្ធហាមឃាត់ការចាក់ផ្សាយ កម្មវិធី រឺស្បតពាណិជកម្មណាដែលមានតារាកូរ៉េចូលរួមសម្ដែង។
តោះទៅមើលថាជារឿងភាគអ្វីខ្លះ៖
១ Jade Of Love
សម្ដែងដោយតារាស្រីចិន Zheng Shuang និង តារាប្រុសកូរ៉េ Lee Jong Suk។
២ Graduation Season
សម្ដែងដោយតារាស្រីកូរ៉េ KryStal និងតារាសម្ដែងប្រុសចិន DengLun។
៣ Mr! Right
សម្ដែងដោយតារាស្រីចិន Wang Xiao Chen និង តារាសម្ដែងកូរ៉េប្រុស Ji Chang Wook។
៤ Braveness of The Ming
សម្ដែងដោយតារាស្រីកូរ៉េ Park Min Young និង តារាសម្ដែងប្រុសចិន Zhang Han។
៥ Honey I’m Sorry
សម្ដែងដោយតារាស្រីចិន Zhang Li និងតារាសម្ដែងប្រុសកូរ៉េ Joo Jin MO៕
អត្ថបទដោយ៖ ស្រីពេជ្រ