ក្រោយកើតរឿងរ៉ាវ ដែលនឹកស្មានមិនដល់ នាយចឺម តារាចម្រៀងដ៏ល្បីឈ្មោះរបស់ផលិតកម្មសាន់ដេ នៅតែទទួលបានការតាមដានព័ត៌មានរាប់លាននាក់ ពីសំណាក់មហាជនដដែល បើទោះបីជាកន្លងទៅច្រើនថ្ងៃក៏ដោយ។
បន្ទាប់ពីកើតហេតុ នាយចឺមបានធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជាមួយគ្រួសារ និងសាច់ញ្ញាត្តិ គ្រាន់តែនាយចឺមចុះពីលើរថយន្តភ្លាមឪពុកម្តាយយាយ និងបងប្អូននាំគ្នាស្រែកយំពេញផ្ទះ ជាមួយនឹងការអាណិតអាសូរយ៉ាងខ្លាំង ព្រោះថា តាំងពីកើតមកនាយចឺម មិនត្រូវបានវាយទាត់ធាក់ពីសំណាក់គ្រួសារទេ ដូច្នេះរឿងមួយនេះធ្វើឲ្យពួកគេទប់ទឹកភ្នែកមិនបានទេ។
ក្រុមគ្រួសារនាយចឺមបាននិយាយថា នាយចឺមមិនដែលទៅគប់អ្នកណាដូចគេនិយាយទេ ហើយពួកគេក៏បានថា រកភស្តុតាងមកថា កន្លងមនាយចឺម ដែលបានទៅធ្វើបាប ឬគប់ដុំថ្មអ្នកណាម្តងអត់។ ព្រោះថា ពេលរឿងហេតុនេះកើតឡើងមានគេនិយាយថា អាចជាកម្មពាររបស់នាយចឺម តែក្រុមគ្រួសារនាយចឺមអះអាងថា នាយមិនដែលមានរឿងរ៉ាវជាមួយនរណានោះទេ៕