លើសជាតិស្ករហើយ ! ព្រាប​ សុវត្ថិ​ បញ្ចេញទង្វើបែបនេះដាក់ប្រពន្ធ ធ្វើឲ្យប្រពន្ធ​របស់បញ្ចេញអាការៈ

គូរស្វាមីភរិយា​ដែល​ប្រិយមិត្ត​តែងតែគាំទ្រ​ នោះគឺ​លោក ព្រាប សុវត្ថិ និង​ភរិយា ដែលមានការផ្អែមល្ហែមជាមួយគ្នា​ខ្លាំង​ណាស់ ដូចជាពាក្យ​ចាស់ពោលថា ខ្ញីកាន់តែចាស់ គឺកាន់តែហិល។

ថ្មីៗនេះគណនីហ្វេសប៊ុក​មួយ ជារបស់ភរិយាតារាចម្រៀងព្រាប សុវត្ថិ ទើបតែបានបង្ហោះវីដេអូថ្មី បង្ហាញសកម្មភាព នៅពេលដែលលោកព្រាប សុវត្ថិ ជូនផ្កាមួយបាច់ទៅអ្នកស្រី ព្រមជាមួយនឹងពាក្យពេចន៍ពីរោះផ្អែមល្ហែម។ មិនត្រឹមតែប៉ុណ្ណឹងទេ លោកព្រាប សុវត្ថិថែមទាំងបញ្ចេញសកម្មភាព ដូចជាពេលដែលកម្លោះជំនាន់មុន តាមចែចង់នារីដំបូងៗយ៉ាងដូច្នោះដែរ មើលទៅពិតជាគួរឲ្យស្រលាញ់ និងគួរឲ្យរំភើបជំនួសនាង៕