បែកធ្លាយរូបភាពតារាថៃស្រីកូនកាត់ Sammy Cowell អង្គុយលក់ខោអាវក្នុងផ្សាររាត្រីយ៉ាងសាមញ្ញ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា Sammy Cowell គឺជាតារាសម្ដែងថៃស្រីកូនកាត់អង់គ្លេស ដែលមានភាពល្បីល្បាញក្នុងប៉ុស្ដិ៍លេខ៧ថៃ ហើយនាងក៏តែងតែលេចមុខនៅក្នុងខែ្សភាពយន្តភាគល្បីៗជាច្រើនផងដែរ។

ដោយឡែកកាលពីពេលថ្មីៗនេះ ស្រាប់តែលេចធ្លាយរូបភាពប៉ុន្មានសន្លឹករបស់ Sammy កំពុងតែអង្គុយលក់សម្លៀកបំពាក់នៅក្នុងតូបផ្សាររាត្រីមួយកន្លែង មិនត្រឹមតែប៉ុនណោះ នាងថែមទាំងមិនបានផាត់ម្សៅក្រាស់ និងតុបតែងខ្លួនយ៉ាងសាមញ្ញបំផុត ធ្វើឲ្យអ្នកគាំទ្រឃើញហើយភ្ញាក់ផ្អើលខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

យ៉ាងណាមិញតាមរយៈរូបភាពនេះ កំពុងតែធ្វើឲ្យមហាជនជាច្រើនឆ្ងល់ថាតើនេះគឺជាមុខរបររបស់នាង ក្រៅពីអាជីពសិល្បៈឬក៏រូបភាពនោះ គឺជាសកម្មភាពដែលនាងកំពុងតែថតខ្សែភាពយន្ត នេះពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនកំពុងតែចាប់អារម្មណ៍ខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី