ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា នេះគឺជាលើកទី១ហើយដែលតារាចម្រៀងល្បីក្នុងផលិតកម្មសាន់ដេ នាយចឺម មានរឿងប៉ះពារគ្នារហូតត្រូវជនដៃដល់វាយ ឡើងរងរបួសបែបនេះ។
ក្នុងនោះផងដែរ ក្រោយពេលមានរឿងហើយ មហាជនជាច្រើនបាននាំគ្នាកើតចិត្ត អាណិតអាសូរដល់ នាយចឺម ដែលជាតារាចម្រៀងវ័យក្មេងរូបនេះយ៉ាងខ្លាំង ហើយគ្រប់គ្នាក៏បានបង្ហាញចិត្តព្រួយបារម្ភដល់លោកយ៉ាងខ្លាំងផងដែរ ជាពិសេសនោះគឺក្រុមគ្រួសារលោកផ្ទាល់តែម្ដង។
ជាក់ស្ដែងថ្មីៗនេះ មានវីដេអូមួយបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនសឹងតែស្រក់ទឹកភ្នែកតាម ក្រោយពេលឃើញសកម្មភាពម្ដាយឪពុករបស់ នាយចឺម បានរងចាំកូនប្រុសបណ្ដូលចិត្តរបស់ខ្លួនត្រឡប់មកស្រុកកំណើតវិញ គ្រាន់តែឃើញភ្លាម ពួកគាត់ក៏ស្រក់ទឹកភ្នែក ព្រោះឃើញ នាយចឺម ចេញមកទាំងដៃកំពុងព្យួរសឺុរ៉ូមក្រោយពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាយល់ពីអារម្មណ៍ក្រុមគ្រួសាររបស់ នាយចឺម ព្រោះតាំងពីតូចមកនេះគឺជាលើកទី១ហើយ ដែលតារាចម្រៀងវ័យក្មេងរូបនេះកើតរឿងបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី