ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះកំពូលតារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ បានរៀបចំកម្មវិធីខួបកំណើតឲ្យភរិយាបណ្ដូលចិត្តរបស់លោក ធ្វើឲ្យអ្នកនាងរំភើបចិត្តយ៉ាងខ្លាំង ហើយសកម្មភាពនេះក៏ធ្វើឲ្យអ្នកគាំទ្រសរសើរលោកខ្លាំងផងដែរ។
ជាក់ស្ដែងមិនត្រឹមតែប៉ុនណោះ ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយដែលត្រូវបានស្គាល់ថាជាភរិយាលោក បានបង្ហោះវីដេអូមួយក្នុងសកម្មភាពលោកកំពុងជូនពរមួយបាច់ទៅអ្នកនាង ហើយថែមទាំងប្រើពាក្យពេជន៍យ៉ាងផ្អែមល្ហែមទៅកាន់អ្នកនាង ធ្វើឲ្យហ្វេនៗដែលបានឃើញហើយ សឹងតែលើសជាតិស្ករគ្រប់គ្នាទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈវីដេអូនោះ គេបានឃើញលោក ព្រាប សុវត្ថិ បានតុងតែងខ្លួនជាកម្លោះសម័យមុន តាមចែចង់នារីៗ មើលទៅពិតជាគួរឲ្យសរសើរខ្លាំងណាស់ នរណាឃើញក៏ច្រណែននឹងប្ដីប្រពន្ធអ្នកទាំងពីរដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី