ក្រោយពីសម្ដែងរឿងភាគរួមគ្នារួចមក និងដោយឃើញពីទំនាក់ទំនងដ៏ស្អិតរមួតរបស់ Bow Maylada និងតារាសម្ដែងប្រុស Mik Thongraya តារាស្រីរូបនេះតែងតែត្រូវបានអ្នកកាសែតចោទសួរជារឿយៗ អំពីទំនាក់ទំនងរបស់អ្នកទាំងពីរ ថាតើឈានដល់ទំនាក់ទំនងពិសេសលើសពីមិត្តភក្ដិហើយ រឺនៅ?
ជាក់ស្ដែង កាលពីថ្មីៗ កន្លងទៅនេះ Bow ក៏ត្រូវបានអ្នកកាសែតចោទសួរសារជាថ្មីអំពីទំនាក់ទំនងរបស់នាង ហើយនិង Mik។ យ៉ាងណាមិញ តារាស្រីរូបនេះក៏ឆ្លើយដោយត្រង់ៗ ថា “បើទោះបីជានាង និង Mik ជិតស្និទ្ធ និងឧស្សាហ៍ទៅញ៉ាំអាហាររួមគ្នាជាមួយក្រុមការងារក៏ពិតមែន ប៉ុន្ដែទំនាក់ទំនងរបស់នាង និង Mik នៅត្រឹមជាបងប្រុស ប្អូនស្រីនៅឡើយទេ”។ នាងក៏បានបន្ថែមទៀតថា “ទំនាក់ទំនងមួយនេះ អាចទៅមុខលើសពីមិត្ត រឺក៏អត់ វាក៏អាស្រ័យទៅលើខាងប្រុសដែរ ជាពិសេសនាង និង Mik ត្រូវការស្វែងយល់ពីគ្នាជាងនេះ”៕
ប្រភព៖ ThaiUpdate
អត្ថបទដោយ៖ ស្រីពេជ្រ