ស្វីតពេកហើយ ! គូរស្នេហ៍បរទេសរបស់ចោមច័ន្ទ ស្រឡាញ់គ្នាពេកដល់ថ្នាក់ចោច័ន្ទឲ្យដករោមជើងឲ្យខ្លួនទៀត
ពិតជាស្រឡាញ់គ្នាខ្លាំងមែនទែន អ្នកនាង ចោម ច័ន្ទ ដែលល្បីល្បាញក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្នុងការលក់ទំនិញមានមាសប្រាក់ជាដើម និងបានបង្ហាញដល់សាធារណជនពីថវិការរបស់ខ្លួនដ៏ច្រើនលើសលប់ ជាពិសេសទៅទៀតអ្នកនាងបានបង្ហាញភាពស៊ិចស៊ីចាយរាងតាមបណ្តាញសង្គមប្លែងភ្នែកតែម្តង។
ប្លែកពីនេះទៅទៀតចោមច័ន្ទ ក៏បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងជីវិតស្នេហាដ៏ស្អិតរមួតរបស់នាង រវាងនឹងបុរសជនជាតិអ៊ឺរ៉ុបដ៏សង្ហាមួយរូប។ ថ្មីៗនេះស្រាប់តែបានលេចចេញវីដេអូមួយ ដែលបង្ហាញពីក្ដីស្រលាញ់ស្មោះស្ម័គ្ររបស់នាង និងគូស្នេហ៍ ដោយបុរសរូបនោះដល់ថ្នាក់ហ៊ាន ដករោមជើងឲ្យនាងយ៉ាងលំបាក នៅលើគ្រែ។
បើតាមរូបភាព ដែលបានបង្ហាញនេះមើលទៅកាន់តែរ៉ូមែនទិច ដោយសារតែអមមកជាមួយបទចម្រៀង «ទំហំស្នេហ៍» មើលទៅពិតជាកាន់តែផ្អែមល្ហែម ធ្វើឲ្យមហាជនមួយចំនួន ឃើញហើយលួចច្រណែន៕