ប្រិយមិត្តពិតជាបានស្គាល់ច្បាស់ហើយ តារាចម្រៀងស្រី Irene ដែលល្បីល្បាញក្នុងលំដាប់ Kpop បច្ចុប្បន្ននេះមានអ្នកគាំទ្រដ៏ច្រើនលើសលប់តែម្តង ជឿជាក់ថាអ្នកគាំទ្រ ពិតជាមិនអាចមើលរំលង Irene ប្រធានក្រុម Red Velvet ម្នាក់នេះបានឡើយ។
ជាការពិតណាស់ មិនត្រឹមតែល្បីរឿងទម្រង់មុខស្អាត ត្រូវប៉ាន់ប៉ុណ្ណោះទេ សូម្បីតែរាងរៅក៏សិចស៊ី មិនអន់ដែរ ចង្កេះតូចស្ដើងរបស់នាង គឺជាក្ដីស្រមៃរបស់នារីៗជាច្រើន ដែលគុណសម្បត្តិទាំងនេះ អាចឲ្យនាងស្លៀកសម្លៀកបំពាក់ បានជាច្រើនប្រភេទ ហើយមើលទៅស្រស់ស្អាត និងទាក់ទាញ ទោះបីឈុតនោះសាមញ្ញបំផុតក៏ដោយ៕