ស្ងាត់ៗ! Bifern Anchasa បើកបង្ហាញមុខមិត្តប្រុសដែលទាក់ទងគ្នាអស់រយៈពេលជាង ២ ឆ្នាំ

ជាតារាស្រីដែលមានប្រជាប្រិយគួរឲ្យកត់សម្គាល់ដែលនោះ Bifern Anchasa មានឱកាសសម្ដែងក្នុងរឿងភាគជាច្រើន និងកំពុងបានបញ្ចេញថ្វីដៃក្នុងការសម្ដែងក្នុងរឿងភាគ ‘Songkram Nak Pun: Season 2’ ។

បើយោងតាមប្រភពពត៌មានរបស់ Thaiupdate បានប្រាប់ឲ្យដឹងថា កាលពីថ្មីៗ កន្លងទៅនេះតារាស្រីប្រចាំស្ថានីយទូរទស្សន៍ One31 រូបនេះ បានបើកបង្ហាញពីទំនាក់ទំនងស្នេហារបស់នាង​ជាមួយនឹងមិត្តប្រុសដែលជាមនុស្សក្រៅសិល្បះដែលពួកគេបានទាក់ទងគ្នាអស់រយៈពេលជាង ២ ឆ្នាំ មកហើយ។ មិនតែប៉ុណ្ណោះ ចំណងស្នេហារបស់អ្នកទាំងពីរក៏ហាក់ដូចជាមានភាពរឹងមាំផ្អែមល្ហែមមិនធម្មតា និងធ្លាប់បានធ្វើដំណើរកម្សាន្ដសាងអនុស្សាវរីយរួមគ្នាជាច្រើនលើកច្រើនសាររួចមកហើយ។

After Footer (Active) - damrei Mr1 Zone2

គួររំលឹកផងដែរថា មិត្តប្រុសរបស់តារាស្រីរូបនេះគឺជា អ្នកបម្រើការហោះហើរនៅក្រុមហ៊ុនអាកាសចរមួយនៅឯប្រទេសថៃ៕

អត្ថបទដោយ៖ ស្រីពេជ្រ