តារាចម្រៀងប្រុសមកពីក្រុម MEAN បានសុំសង្សាររៀបការខណៈពេលប្រគុំតន្រ្តី LOVEiS HOMECOMING CONCERT នៅទីក្រុងបាងកក។
ជាមួយបរិយាកាសដ៏សែនរ៉ូមេនទិចនៅពេលខាងប្រុសចុះតាមកាំជណ្តើរឆាក ហើយដើរសំដៅទៅរកសង្សាររបស់ខ្លួន ។ បន្ទាប់មកលោកក៏បានលុតជង្គង់ចុះព្រមទាំងនិយាយទៅសង្សារថា
” បងសុំទោសដែលធ្វើឲអូនលំបាក ជាសង្សាររបស់តន្រ្តីករដែលធ្វើដំណើរឥតឈប់ឈរប្រាកដជាមិនងាយនោះទេ ។ អរគុណអូនដែលតែងនៅផ្តល់កម្លាំងចិត្តតាំងពីពេលដែលបងគ្មានអ្វីក្នុងខ្លួនសោះរហូតដល់បច្ចុប្បន្ន បើអូនសុខចិត្តដើរទៅមុខជាមួយបងបន្តទៀត បងមានសំណួរមួយចង់សួរទៅអូន អូននឹងរៀបការជាមួយបងទេ? ” ។
អត្ថបទដោយ ៖ Sunstar